សេចក្តី​ស្រាល​កាយ សេចក្តី​ស្រាល​ចិត្ត សេចក្តី​ទន់​កាយ សេចក្តី​ទន់ចិត្ត កាយ​គួរ​ដល់​ការងារ ចិត្ត​គួរ​ដល់​ការងារ សេចក្តី​ស្ទាត់​កាយ សេចក្តី​ស្ទាត់​ចិត្ត សេចក្តី​ត្រង់​កាយ សេចក្តី​ត្រង់​ចិត្ត សតិ សមថៈ សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ កើតមាន​ក្នុង​សម័យ​នោះ ឬថា អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។
 [១២៧] ខន្ធ ៤ កើតមាន​ក្នុង​សម័យ​នោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៧ ឈាន​ប្រកបដោយ​អង្គ ៥ មគ្គ​ប្រកបដោយ​អង្គ ៤ ពលៈ ៦ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
ថយ | ទំព័រទី ៦៨ | បន្ទាប់