ពួកសត្វមានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកយើងកុំបីមានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ ជាធម្មតា ពុំនោះសោត សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ កុំបីមកកាន់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វតែងមិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯងហៅថា បុគ្គលកាលចង់បានរបស់ណា មិនបានរបស់នោះ ការមិនបាននោះជាទុក្ខ។
[១៥៧] បណ្តាទុក្ខទាំងនោះ ដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ តើដូចម្តេច។ ឧបាទានក្ខន្ធទាំង ៥ គឺរូបូបាទានក្ខន្ធ វេទនូបាទានក្ខន្ធ សញ្ញូបាទានក្ខន្ធ សង្ខារូបាទានក្ខន្ធ វិញ្ញាណូបាទានក្ខន្ធ នេះហៅថា ដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ។
[១៥៨] បណ្តាអរិយសច្ចទាំង ៤ នោះ ទុក្ខសមុទយអរិយសច្ច តើដូចម្តេច។ តណ្ហាណា ដែលនាំសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល ក្នុងអារម្មណ៍នោះៗ ឬក្នុងភពនោះ គឺ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា។

នេះហៅថា ទុក្ខអរិយសច្ច។