[៥៣] វេទនាខន្ធ មានច្រើនប្រការ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធ មានច្រើនប្រការយ៉ាងនេះឯង។ វេទនាខន្ធមានច្រើនប្រការដទៃទៀត គឺវេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ