[៩៩] អាយតនៈ ១២ គឺ ចក្ខា​យតនៈ សោតាយតនៈ ឃា​នាយ​តៈ ជិវ្ហាយតនៈ​កាយាយតនៈ មនាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ ធម្មាយតនៈ ។
 [១០០] បណ្តា​អាយតនៈ​ទាំងនោះ ចក្ខា​យតនៈ តើ​ដូចម្តេច។ ចក្ខុ​ណា គឺ​ប្រសាទ​អាស្រ័យ​មហាភូត ៤។បេ។ ហៅថា​ស្រុក​ទំនេរ​ក៏បាន នេះ​ហៅថា ចក្ខា​យតនៈ។ បណ្តា​អាយតនៈ​ទាំងនោះ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ តើ​ដូចម្តេច។ កាយ​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត ៤។បេ។ ហៅថា​ស្រុក​ទំនេរ​ក៏បាន នេះ​ហៅថា​កាយាយតនៈ។ បណ្តា​អាយតនៈ​ទាំងនោះ មនាយតនៈ តើ​ដូចម្តេច។ មនាយតនៈ មាន​ប្រការ​មួយ បាន​ដល់​មនាយតនៈ ដែល​ប្រកបដោយ​ផស្សៈ។ មនាយតនៈ មាន​ប្រការ ២គឺ មនាយតនៈ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ មនាយតនៈ​មាន​ប្រការ ៣ គឺ​មនាយតនៈ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ មនាយតនៈ មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង នេះ​ហៅថា មនាយតនៈ។ បណ្តា​អាយតនៈ​ទាំងនោះ រូបាយតនៈ តើ​ដូចម្តេច។ រូប​ណា គឺ​ពណ៌ ឬពន្លឺ អាស្រ័យ​មហាភូត ៤។បេ។
ថយ | ទំព័រទី ១២៨ | បន្ទាប់