ធាតុវិភង្គ
[១១៤] ធាតុ ៦ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណធាតុ។
[១១៥] បណ្តាធាតុ ៦ នោះ បឋវីធាតុ តើដូចម្តេច។ បឋវីធាតុ មាន ២ គឺបឋវីធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណាជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹងជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា បឋវីធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណាជាខាងក្រៅ រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ ដែក លោហៈ សំណប៉ាហាំង សំណភក់ ប្រាក់ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាឡ ប្រាក់ មាស កែវក្រហម