ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ វេទនាខន្ធ មាន​ច្រើនប្រការ យ៉ាងនេះ​ឯង នេះ​ហៅថា វេទនាខន្ធ។ បណ្តា​ខន្ធ ៥ នោះ សញ្ញាខន្ធ តើ​ដូចម្តេច។ សញ្ញាខន្ធ មាន​ប្រការ​មួយ គឺ​សញ្ញាខន្ធ​ប្រកបដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ​សញ្ញាខន្ធ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង នេះ​ហៅថា សញ្ញាខន្ធ។ បណ្តា​ខន្ធ ៥ នោះ សង្ខារក្ខន្ធ តើ​ដូចម្តេច។ សង្ខារក្ខន្ធ មាន​ប្រការ​មួយ គឺ​សង្ខារក្ខន្ធ​ប្រកបដោយ​ចិត្ត។ សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ សង្ខារក្ខន្ធ​ជាហេតុ​ក៏​មាន មិនមែន​ជាហេតុ​ក៏​មាន។ សង្ខារក្ខន្ធ​មាន​ប្រការ ៣ គឺ​សង្ខារក្ខន្ធ​ជាកុសល​ក៏​មាន ជា អកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ សង្ខារក្ខន្ធ មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង នេះ​ហៅថា សង្ខារក្ខន្ធ។ បណ្តា​ខន្ធ ៥ នោះ រូប​មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ តើ​ដូចម្តេច។ ឥត្ថិន្ទ្រិយ។បេ។ កព​ឡិង្កា​រា​ហារ នេះ​ហៅថា រូប​មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ។ បណ្តា​ធាតុ​ទាំងនោះ អសង្ខតធាតុ តើ​ដូចម្តេច។
ថយ | ទំព័រទី ១៦៨ | បន្ទាប់