ជា​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ ធាតុ ១៦ មិន​សៅហ្មង​ហើយ តែ​គួរ​ដល់​សេចក្តី​សៅហ្មង ធាតុ ២ សៅហ្មង​ហើយ ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន។ ធាតុ ១៥ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មនោ​ធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន ធម្មធាតុ ប្រព្រឹត្ត​ទៅ​ជាមូ​យនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ក៏​មាន។ ធាតុ ១០ មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខៈ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ទេ ធាតុ ៥ កើត​ព្រមដោយ​ឧបេក្ខា កាយវិញ្ញាណ​ធាតុ មិនកើត​ព្រមដោយ​បីតិ កើត​ព្រមដោយ​សុខៈ តែ​មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​សុខៈ​ក៏​មាន ធាតុ ២ កើត​ព្រមដោយ​បីតិ​ក៏​មាន
ថយ | ទំព័រទី ១៧២ | បន្ទាប់