ធាតុ ១៦ មិន​គួរ​លះ​ដោយ​ភាវនា ធាតុ ២ គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ ធាតុ ១៦ មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ធាតុ ២ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន។ ធាតុ ១៦ មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា ធាតុ ២ មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ ធាតុ ១៥ មិន​មាន​វិតក្កៈ មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ធាតុ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន។ ធាតុ ១៥ មិន​មាន​វិចារៈ មនោ​ធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ធាតុ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន។ ធាតុ ១៦ មិន​មាន​បីតិ ធាតុ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន។ ធាតុ ១៦ មិនកើត​ព្រមដោយ​បីតិ ធាតុ ២ កើត​ព្រមដោយ​បីតិ​ក៏​មាន មិនកើត​ព្រមដោយ​បីតិ​ក៏​មាន។ ធាតុ ១៥ មិនកើត​ព្រមដោយ​សុខៈ ធាតុ ៣ កើត​ព្រមដោយ​សុខៈ​ក៏​មាន មិនកើត​ព្រមដោយ​សុខៈ​ក៏​មាន។
ថយ | ទំព័រទី ១៩២ | បន្ទាប់