ព្រោះប្រារព្ធនូវធម៌ជាទីរលត់នៃកងទុក្ខ។បេ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅកាន់ទីរលត់កងទុក្ខ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ។
[៥៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ បញ្ញាក្នុងរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។
[៥៩] បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងធម៌ តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា សេចក្តីដឹងក្នុងធម៌។ អ្នកផងតែងណែនាំនូវសេចក្តីពន្យល់ ក្នុងកាលជាអតីត និងកាលជាអនាគត តាមធម៌នេះ ដែលខ្លួនបានដឹង បានឃើញ បានសម្រេច បានដឹងច្បាស់ បានជឿជាក់ហើយ មែនពិត បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអតីត បានដឹងច្បាស់នូវទុក្ខ បានដឹងច្បាស់នូវទុក្ខសមុទ័យ បានដឹងច្បាស់នូវទុក្ខនិរោធ បានដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា