ចិត្តប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដល់នូវភាពដ៏ប្រសើរក្តី ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាពដ៏ប្រសើរ ចិត្តដល់នូវភាពមិនប្រសើរក្តី ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាពមិនប្រសើរ ចិត្តប្រកបដោយឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយឧត្តរៈ ចិត្តមិនមានឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានឧត្តរៈ ចិត្តតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តតំកល់មាំ ចិត្តមិនតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតំកល់មាំ ចិត្តផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តផុតស្រឡះ ចិត្តមិនផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនផុតស្រឡះ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការកំណត់។ បញ្ញាដ៏សេស វៀរលែងតែសេចក្តីដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម និងសេចក្តីដឹងក្នុងការកំណត់ចេញ ឈ្មោះថា សេចក្តីដឹងក្នុងការសន្មតិ។