បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងសេចក្តីនឿយណាយផង ក្នុងការត្រាស់ដឹងផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង។
[៦២] បណ្តាញាណទាំងនោះ បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ តើដូចម្តេច។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយកាម រមែងដាស់តឿននូវបុគ្គលដែលបានបឋមជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា មិនប្រកបដោយវិតក្កៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិតក្កៈ រមែងដាស់តឿននូវបុគ្គលដែលបានទុតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ