ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយឧបេក្ខា រមែងដាស់តឿន (នូវបុគ្គលដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយបីតិ រមែងដាស់តឿននូវបុគ្គលដែលបានតតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអទុក្ខមសុខវេទនា រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយសុខ រមែងដាស់តឿននូវបុគ្គលដែលបានចតុត្ថជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ