ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយរូប រមែងដាស់តឿននូវបុគ្គល ដែលបានអាកាសានញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិញ្ញាណញ្ចាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកាសានញ្ចាយតនៈនោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកាសានញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់តឿននូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ