[៦៣] បណ្តាញាណទាំងនោះ បដិសម្ភិទា ៤ តើដូចម្តេច។ អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១។ ការដឹងក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា ការដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា ការដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌ទាំងនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា ការដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ នេះ បដិសម្ភិទា ៤។
[៦៤] បណ្តាញាណទាំងនោះ បដិបទា ៤ តើដូចម្តេច។ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ ១។ បណ្តាបញ្ញាទាំង ៤ នោះ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺលោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ។