បណ្តាបញ្ញាទាំងនោះ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលបាននូវសមាធិដូចសេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍តិចតួច បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ កាលបុគ្គលបាននូវសមាធិដូចសេចក្តីប្រាថ្នា ទាំងផ្សាយទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន។ នេះ អារម្មណ៍ ៤។
[៦៦] សេចក្តីដឹងរបស់បុគ្គលព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងការរលត់ជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។