សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដ្ឋិតិញ្ញាណនោះ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ ១។ សេចក្តីដឹងថា ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ១។បេ។ សេចក្តីដឹងថា ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ១។បេ។ សេចក្តីដឹងថា ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ១។បេ។ សេចក្តីដឹងថា តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ១។បេ។ សេចក្តីដឹងថា វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ១។បេ។ សេចក្តីដឹងថា ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ ១។បេ។ សេចក្តីដឹងថា សឡាយតនៈ (កើតមាន) ព្រោះនាមរូបជាបច្ច័យ ១។បេ។ សេចក្តីដឹងថា នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ១។បេ។ សេចក្តីដឹងថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ១។បេ។ សេចក្តីដឹងថា សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១