ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន រមែងផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវបិតាចាកជីវិត។បេ។ ផ្តាច់បង់នូវព្រះអរហន្តចាកជីវិត។បេ។