ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​វិបាក​របស់​កាយសុចរិត មិនជា​ទី​ប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុនេះ​មាន​ប្រាកដ ត្រង់​ដែល​វិបាក​របស់​កាយសុចរិត ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ ទើប​មាន។ ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​វិបាក​របស់​វចីសុចរិត និង​មនោសុចរិត មិនជា​ទី​ប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុនេះ​មាន​ប្រាកដ
ថយ | ទំព័រទី ១២២ | បន្ទាប់