ខាងមុខ​អំពី​សេចក្តី​ស្លាប់ នឹង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​មាន​វចីសុចរិត និង​មនោសុចរិត​នោះ​ជាហេតុ ព្រោះ​មាន​វចីសុចរិត និង​មនោសុចរិត​នោះ​ជា​បច្ច័យ ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុនេះ​មាន​ប្រាកដ ត្រង់​ដែល​បុគ្គល​ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត លុះ​បែកធ្លាយ​រាងកាយ​ខាងមុខ​អំពី​សេចក្តី​ស្លាប់ នឹង​ទៅ​កើត​ក្នុង​លោក គឺ​មនុស្ស​សុគតិ និង​ស្ថានសួគ៌ ព្រោះ​មាន​វចីសុចរិត និង​មនោសុចរិត​នោះ​ជាហេតុ ព្រោះ​មាន​វចីសុចរិត និង​មនោសុចរិត​នោះ​ជា​បច្ច័យ ការណ៍​នុ៎ះ ទើប​មាន។ ពួក​ធម៌​ណាៗ ជាហេតុ ជា​បច្ច័យ ដើម្បី​កើតឡើង​នៃ​ពួក​ធម៌​ណាៗ ពួក​ធម៌​នោះៗ ឈ្មោះថា​ជាហេតុ ពួក​ធម៌​ណាៗ មិនមែន​ហេតុ មិនមែន​បច្ច័យ ដើម្បី​កើតឡើង​នៃ​ពួក​ធម៌​ណាៗ ទេ ពួក​ធម៌​នោះៗ ឈ្មោះថា មិនមែន​ហេតុ ព្រោះហេតុនោះ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត​នូវ​ហេតុ ថា​ជាហេតុ​ផង នូវ​អំពើ​មិនមែន​ហេតុ​ថា ជា​អំពើ​មិនមែន​ហេតុ​ផង។
ថយ | ទំព័រទី ១២៥ | បន្ទាប់