ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសាជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។