អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ សញ្ញាវេទយិតនិរោធសមាបត្តិ។ ពាក្យថា សេចក្តីសៅហ្មង បានដល់ធម៌ជាចំណែកនៃសេចក្តីសាបសូន្យ។ ពាក្យថា សេចក្តីផូរផង់ បានដល់ធម៌ជាចំណែកនៃគុណវិសេស។ ពាក្យថា ការចេញ គឺសេចក្តីផូរផង់ ឈ្មោះថា ការចេញ ទាំងការចេញចាកសមាធិនោះៗ ក៏ឈ្មោះថាការចេញដែរ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ។
[៨០] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ រលឹកជាតិដែលបាននៅអាស្រ័យក្នុងភពមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ