៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់​ជាតិ ១សែន​ជាតិ​ក៏បាន រលឹក​បាន​ច្រើន​សំ​វដ្ដ​កប្បៈ ច្រើន​វិ​វដ្ត​កប្បៈ ច្រើន​សំ​វដ្ដ​វិវដ្ដ​កប្បៈ​ក៏បាន ដូច្នេះ​ថា តថាគត បាន​កើត​ក្នុង​ភព​ឯណោះ មានឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ ទទួល​សុខទុក្ខ​យ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ តថាគត លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ ដែល​ទៅ​កើត​ក្នុង​ភព​នោះ តថាគត ក៏​មានឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរស​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ តថាគត​នោះ លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ មក​កើត​ក្នុង​ភព​នេះ ព្រះ​តថាគត រលឹក​តាម​នូវ​ជាតិ ដែល​នៅ​អាស្រ័យ​ក្នុង​ភព​មុន បាន​ច្រើន​ជាតិ ព្រមទាំង​អាការៈ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​រលឹក​ជាតិ​ដែល​នៅ​អាស្រ័យ​ក្នុង​ភព​មុន។
ថយ | ទំព័រទី ១៤០ | បន្ទាប់