[៨៥] អកុសលមូល ៣ អកុសលវិតក្កៈ ៣ អកុសលសញ្ញា ៣ អកុសលធាតុ ៣ ទុច្ចរិត ៣ អាសវៈ ៣ សញ្ញោជនៈ ៣ តណ្ហា ៣ តណ្ហាដទៃទៀត ៣ តណ្ហាដទៃទៀត ៣ ការស្វែងរក ៣ ការឆ្មើងឆ្មៃ ៣ ភ័យ ៣ ងងឹត ៣ លទ្ធិដូចជាកំពង់ ៣ កង្វល់ ៣ ទីទួល ៣ មន្ទិល ៣ ធម្មជាតមិនរាបស្មើ ៣ ធម្មជាតមិនរាបស្មើដទៃទៀត ៣ ភ្លើង ៣ ទឹកចត់ ៣ ទឹកចត់ដទៃទៀត ៣ សេចក្តីយល់ឃើញថាគួរត្រេកអរ សេចក្តីយល់ឃើញថាជាខ្លួន សេចក្តីយល់ឃើញខុស សេចក្តីមិនត្រេកអរ សេចក្តីបៀតបៀន ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រដៅក្រ ភាពអ្នកមានមិត្តអាក្រក់ សញ្ញាផ្សេងៗ សេចក្តីរាយមាយ សេចក្តីខ្ជិល សេចក្តីប្រមាទ សេចក្តីមិនសន្តោស សេចក្តីមិនដឹងខ្លួន សេចក្តីប្រាថ្នាធំ សេចក្តីមិនខ្មាសបាប សេចក្តីមិនក្តៅនឹងបាប សេចក្តីប្រមាទ សេចក្តីមិនអើពើ ការប្រដៅក្រ ភាពនៃបុគ្គលមានមិត្តអាក្រក់ សេចក្តីមិនជឿ ការមិនធ្វើដឹងឮពាក្យ (ស្មូម) សេចក្តីខ្ជិល សេចក្តីរាយមាយ សេចក្តីមិនសង្រួម សេចក្តីទ្រុស្តសីល សេចក្តីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ