[៩១] អាឃាតវត្ថុ (ហេតុ​នៃ​គំនុំ) ៩ មន្ទិល​របស់​បុរស ៩ មានះ ៩ ធម៌​មាន​តណ្ហា​ជា​មូល ៩ សេចក្តី​ញាប់ញ័រ ៩ សេចក្តី​សំគាល់ ៩ សេចក្តី​ឃ្លេងឃ្លោង ៩ សេចក្តី​យឺតយូរ ៩ សង្ខតធម៌ ៩។
 [៩២] កិលេស​វត្ថុ ១០ អាឃាតវត្ថុ ១០ អកុសលកម្មបថ ១០ សញ្ញោជនៈ ១០ មិច្ឆត្ត​ធម៌ ១០ មិច្ឆាទិដ្ឋិ​មាន​វត្ថុ ១០ អន្ត​គ្គា​ហិ​កទិដ្ឋិ​មាន​វត្ថុ ១០។
 [៩៣] តណ្ហា​វិច​រិត (ការប្រព្រឹត្តិ​នៃ​តណ្ហា) ១៨ អាស្រ័យ​ខន្ធ​បញ្ចកៈ​ខាងក្នុង តណ្ហា​វិច​រិត ១៨ អាស្រ័យ​ខន្ធ​បញ្ចកៈ​ខាងក្រៅ ត្រូវជា​តណ្ហា​វិច​រិត ៣៦ ព្រោះ​ប្រមូល​រួបរួម​តណ្ហា​វិច​រិត​ទាំងពីរ​ពួក​នោះ ក្នុង​ទី​ជាមួយគ្នា តណ្ហា​វិច​រិត​ជា​អតីត ៣៦ តណ្ហា​វិច​រិត​ជា​អនាគត ៣៦ តណ្ហា​វិច​រិត​ជា​បច្ចុប្បន្ន ៣៦ ត្រូវជា​តណ្ហា​វិច​រិត ១០៨ ព្រោះ​ប្រមូល​រួបរួម​តណ្ហា​វិច​រិត​ទាំងអស់​នោះ ក្នុង​ទី​ជាមួយគ្នា ដោយ​ប្រការ​ដូច្នេះ មួយវិញទៀត ទិដ្ឋិ​ទាំង ៦២ ណា ទិដ្ឋិ​ទាំង ៦២ នោះ ព្រះមានព្រះភាគ​បាន​សំដែង​ហើយ ក្នុង​វេយ្យាករណ៍ ក្នុង​ព្រហ្ម​ជាល​សូត្រ។

ចប់ មាតិកា។

ថយ | ទំព័រទី ១៤៩ | បន្ទាប់