ព្រោះ​អាស្រ័យ​ការ​មិន​មាន​គេ​មើលងាយ។បេ។ ព្រោះ​អាស្រ័យ​ឥរិយាបថ។បេ។ ព្រោះ​អាស្រ័យ​ឫទ្ធិ។បេ។ ព្រោះ​អាស្រ័យ​យស។បេ។ ព្រោះ​អាស្រ័យ​សីល។បេ។ ព្រោះ​អាស្រ័យ​ឈាន។បេ។ ព្រោះ​អាស្រ័យ​សិល្ប​សាស្រ្ត។បេ។ ព្រោះ​អាស្រ័យ​កំពស់។បេ។ ព្រោះ​អាស្រ័យ​ទំហំ។បេ។ ព្រោះ​អាស្រ័យ​ទ្រង់ទ្រាយ។បេ។ ការ​ស្រវឹង អាការ​ស្រវឹង ភាព​នៃ​សេចក្តី​ស្រវឹង ការ​មើលងាយ អាការ​មើលងាយ ភាព​នៃ​សេចក្តី​មើលងាយ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ ព្រោះ​អាស្រ័យ​ការ​ពេញលេញ នេះ​ហៅថា សេចក្តី​ស្រវឹង​ព្រោះ​ការ​ពេញលេញ។
 [៩៦] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ស្រវឹង តើ​ដូចម្តេច។ ការ​ស្រវឹង អាការ​ស្រវឹង ភាព​នៃ​សេចក្តី​ស្រវឹង ការ​មើលងាយ អាការ​មើលងាយ ភាព​នៃ​សេចក្តី​មើលងាយ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់​ណា នេះ​ហៅថា សេចក្តី​ស្រវឹង។
 [៩៧] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រមាទ តើ​ដូចម្តេច។ ការ​បណ្តោយ​ចិត្ត ការ​ឲ្យកម្លាំង​ដល់​ការ​បណ្តោយ​ចិត្ត ក្នុង​កាយទុច្ចរិត​ក្តី
ថយ | ទំព័រទី ១៥១ | បន្ទាប់