[១១៣] បណ្តា​ធម៌​ទាំងនោះ ការ​រួសរាយ តើ​ដូចម្តេច។ ការ​រាក់ទាក់​រក ការ​និយាយ​រាក់ទាក់ ចំពោះ​ជន​ដទៃ ការ​និយាយ​ល្បួង ការ​និយាយលើក ការ​និយាយ​បញ្ជោរ ការ​និយាយ​ចងចិត្ត​ត្រកូល ការ​បញ្ចើច ការ​បញ្ជោរ​ត្រកូល ការ​បញ្ចើច​បញ្ជោរ​ត្រ​កូល​រឿយៗ ការ​និយាយ​ចាក់​បណ្តោយ ការប្រព្រឹត្តិ​បន្ទោរ​បន្ទន់កាយ ការប្រើ​វាចា​ដូច​សម្ល​សណ្តែកបាយ កា​របីព​ទារក​របស់​ត្រកូល​ណា នៃ​ភិក្ខុ​អ្នក​អាស្រ័យ​លាភសក្ការៈ និង​សេចក្តី​សរសើរ មាន​សេចក្តី​ប្រាថ្នា​លាមក មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ នេះ​ហៅថា ការ​រួសរាយ។
 [១១៤] បណ្តា​ធម៌​ទាំងនោះ ការ​ធ្វើ​នូវ​និមិត្ត តើ​ដូចម្តេច។ និមិត្ត ការ​ធ្វើ​នូវ​និមិត្ត ការ​និយាយ​បំភ្លឺ ការ​ធ្វើ​នូវ​សេចក្តី​បញ្ឆិតបញ្ឆៀង ការ​និយាយ​ខ្សឹបខ្សៀវ ការ​និយាយវាសវាង ចំពោះ​ពួក​ជន​ដទៃ​ណា របស់​ភិក្ខុ​អ្នក​អាស្រ័យ​លាភសក្ការៈ និង​ការ​សរសើរ មាន​សេចក្តី​ប្រាថ្នា​លាមក មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ នេះ​ហៅថា ការ​ធ្វើ​នូវ​និមិត្ត។
 [១១៥] បណ្តា​ធម៌​ទាំងនោះ ការ​ធ្វើ​នូវ​សេចក្តី​គម្រាម តើ​ដូចម្តេច។
ថយ | ទំព័រទី ១៥៨ | បន្ទាប់