ការ​ជេរ (ដោយ​អក្កោសវត្ថុ ១០) ការ​បន្តុះ​បង្អាប់ ការ​តិះដៀល ការ​និយាយ​ឃាត់ ការ​និយាយ​ឃា​ត់​រឿយៗ ការ​និយាយចំអក​ឡកឡឺយ ការ​និយាយចំអក​ឡក​ឡឺយ​រឿយៗ ចំពោះ​ជន​ដទៃ ការ​ញ៉ាំង​ទាយក​ឲ្យ​ដល់​នូវ​ទោស ការ​ញ៉ាំង​ទាយក​ឲ្យ​ដល់​នូវ​ទោ​សរឿយៗ ការដឹកនាំ​នូវ​ទោស ការ​ពោល​ពាក្យ​ដូចជា​ស៊ីសាច់ខ្នង​នៃជ​នដ​ទៃ ណា របស់​ភិក្ខុ​អ្នក​អាស្រ័យ​លាភសក្ការៈ និង​សេចក្តី​សរសើរ មាន​សេចក្តី​ប្រាថ្នា​លាមក មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ នេះ​ហៅថា ការ​ធ្វើ​នូវ​សេចក្តី​គម្រាម។
 [១១៦] បណ្តា​ធម៌​ទាំងនោះ ការ​ទាក់​លាភ​ដោយ​លាភ តើ​ដូចម្តេច។ ភិក្ខុ​អ្នក​អាស្រ័យ​លាភសក្ការៈ និង​សេចក្តី​សរសើរ មាន​សេចក្តី​ប្រាថ្នា​លាមក មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ នាំ​យក​នូវ​អាមិសៈ​ដែល​ខ្លួន​បាន​ហើយ អំពី​ផ្ទះ​នេះ ទៅ​ឲ្យ​ផ្ទះ​ឯណោះ ឬនាំ​យក​នូវ​អាមិសៈ​ដែល​ខ្លួន​បាន​ហើយ អំពី​ផ្ទះ​ឯណោះ មក​ឲ្យ​ផ្ទះ​នេះ ការ​ប្រាថ្នា ការស្វែងរក ការ​ស្វែង​រក​រឿយៗ ការ​គន់​រក ការ​រិះរក ការស្វែងរក​ញឹកញាប់ នូវ​អាមិសៈ​ដោយ​អាមិសៈ មាន​សភាព​យ៉ាងនេះ ណា នេះ​ហៅថា ការ​ទាក់​លាភ​ដោយ​លាភ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់