ការមើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាង នេះណា នេះហៅថា សេចក្តីប្រកាន់ថា អញស្មើនឹងគេ។
[១១៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះថោកថយឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ថោកថយ អាការប្រកាន់ថោកថយ ភាពនៃសេចក្តីប្រកាន់ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញថោកទាបជាងគេ។