[១២៤] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រកាន់​នៃ​បុគ្គល​ស្មើនឹង​គេ​ថា អញ​ស្មើនឹង​គេ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ស្មើនឹង​គេ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កុលបុត្រ​ក្តី។បេ។ ដោយ​វត្ថុ​ណាមួយ​ក្តី តម្កល់​ខ្លួន​ទុក​ថា ស្មើនឹង​ជន​ដទៃ បុគ្គល​នោះ​ញ៉ាំង​មានះ​ឲ្យ​ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវ​ការ​តម្កល់​ខ្លួន​ទុក​ថា ស្មើនឹង​ជន​ដទៃ​នោះ ការ​មើលងាយ អាការ​មើលងាយ ភាព​នៃ​សេចក្តី​មើលងាយ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ មាន​សភាព​យ៉ាងនេះ ណា នេះ​ហៅថា សេចក្តី​ប្រកាន់​នៃ​បុគ្គល​ស្មើនឹង​គេ​ថា អញ​ស្មើនឹង​គេ។
 [១២៥] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រកាន់​នៃ​បុគ្គល​ស្មើនឹង​គេ​ថា អញ​ថោកទាប​ជាងគេ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ស្មើនឹង​គេ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កុលបុត្រ​ក្តី។បេ។ ដោយ​វត្ថុ​ណាមួយ​ក្តី តម្កល់​ខ្លួន​ទុក​ថា ថោកទាប​ជាង​ជន​ដទៃ​វិញ បុគ្គល​នោះ​ញ៉ាំង​មានះ​ថោកទាប​ឲ្យ​ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវ​ការ​តម្កល់​ខ្លួន​ទុក​ថា ថោកទាប​ជាង​ជន​ដទៃ​នោះ
ថយ | ទំព័រទី ១៦៥ | បន្ទាប់