[១២៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គលនោះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ។
[១២៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃ