បុគ្គលនោះ ញ៉ាំងមានះដ៏ថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ។
[១២៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ តើដូចម្តេច។ ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ណា នេះហៅថា សេចក្តីប្រកាន់។
[១៣០] បណ្តាធម៌ទាំងនោះ សេចក្តីមើលងាយគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមើលងាយបុគ្គលទាំងឡាយដទៃ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន