ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្តី​មើលងាយ​គេ។
 [១៣១] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រកាន់​ក្រៃលែង តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ កាលមុន តម្កល់​ខ្លួន​ទុក​ថា ស្មើនឹង​ជន​ដទៃ កាលជាខាងក្រោយមក តម្កល់​ខ្លួន​ទុក​ថា ប្រសើរ​ជាង​ជន​ដទៃ​វិញ មិន​តម្កល់​ខ្លួន​ទុក​ថា ថោកទាប​ជាង​ជន​ដទៃ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កុលបុត្រ​ក្តី។បេ។ ដោយ​វត្ថុ​ណាមួយ​ក្តី ការ​ប្រកាន់ អាការ​ប្រកាន់ ភាព​នៃ​សេចក្តី​ប្រកាន់ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្តី​ប្រកាន់​ក្រៃលែង។
 [១៣២] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រកាន់​ថោកថយ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ញ៉ាំង​មានះ​ឲ្យ​ប្រព្រឹត្តទៅ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កុលបុត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​មាន​សម្បុរ​ល្អ​ក្តី ដោយ​ទ្រព្យ​ក្តី ដោយ​ការ​រៀន​មន្ត​ក្តី ដោយ​ការងារ​ក្តី ដោយ​សិល្ប​សាស្រ្ត​ក្តី ដោយ​ទីតាំង​នៃ​វិជ្ជា​ក្តី
ថយ | ទំព័រទី ១៦៩ | បន្ទាប់