សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ បណ្តាសិក្ខាបទទាំង ៥ សិក្ខាបទជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
[៩] សិក្ខាបទទាំង ៥ ជាកុសលតែម្យ៉ាង ប្រកបដោយវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនា មានវិបាកធម៌ជាប្រក្រតី មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក តែជាប្រយោជន៍ដល់ឧបាទាន មិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខា តែមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដល់នូវការសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ មានអារម្មណ៍តូចឆ្មារ ជាកណ្តាល មានសភាពមិនទៀង ពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន