ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ដ៏ថោកថយ អាការប្រកាន់ដ៏ថោកថយ ភាពនៃសេចក្តីប្រកាន់ដ៏ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ថោកថយ។
[១៣៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់លើសលុប តើដូចម្តេច។ សេចក្តីសំគាល់ក្នុងសច្ចៈទាំង ៤ ដែលខ្លួនមិនទាន់ដល់ថា បានដល់ហើយ សេចក្តីសំគាល់ក្នុងកិច្ច ដែលខ្លួនមិនទាន់ធ្វើថា បានធ្វើហើយ សេចក្តីសំគាល់ក្នុងសច្ចៈ ទាំង ៤ ដែលខ្លួនមិនទាន់ត្រាស់ដឹងថា បានត្រាស់ដឹងហើយ សេចក្តីសំគាល់ក្នុងសច្ចៈទាំង ៤ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ហើយថា បានធ្វើឲ្យជាក់ច្បាស់ហើយ ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់លើសលុប។
[១៣៤] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញមាន តើដូចម្តេច។ សេចក្តីប្រកាន់ក្នុងរូបថា អញមាន សេចក្តីពេញចិត្តក្នុងរូបថា អញមាន អនុស័យក្នុងរូបថា អញមាន