សេចក្តី​ប្រកាន់​ក្នុង​វេទនា។បេ។ ក្នុង​សញ្ញា។បេ។ ក្នុង​សង្ខារ​ទាំងឡាយ។បេ។ ក្នុង​វិញ្ញាណ​ថា អញ​មាន សេចក្តី​ពេញចិត្ត​ក្នុង​វិញ្ញាណ​ថា អញ​មាន អនុស័យ​ក្នុង​វិញ្ញាណ​ថា អញ​មាន ការ​ប្រកាន់ អាការ​ប្រកាន់ ភាព​នៃ​សេចក្តី​ប្រកាន់ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្តី​ប្រកាន់​ថា អញ​មាន។
 [១៣៥] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រកាន់​ខុស តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ញ៉ាំង​មានះ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ការងារ​ដ៏​លាមក​ក្តី ដោយ​សិល្ប​សាស្រ្ត​ដ៏​លាមក​ក្តី ដោយ​ទីតាំង​នៃ​វិជ្ជា​ដ៏​លាមក​ក្តី ដោយ​ការចេះដឹង​ដ៏​លាមក​ក្តី ដោយ​បញ្ញា​ដ៏​លាមក​ក្តី ដោយ​សីល​ដ៏​លាមក​ក្តី ដោយ​វត្ត​ដ៏​លាមក​ក្តី ដោយ​សីល និង​វត្ត​ដ៏​លាមក​ក្តី ដោយ​ទិដ្ឋិ​ដ៏​លាមក​ក្តី ដោយ​វត្ថុ​ណាមួយ​ក្តី ការ​ប្រកាន់ អាការ​ប្រកាន់ ភាព​នៃ​សេចក្តី​ប្រកាន់ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជា​ទង់ ការ​លើក​កំពស់ សេចក្តី​ប្រាថ្នា​នៃ​ចិត្ត​ដូចជា​ទង់ មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្តី​ប្រកាន់​ខុស។
ថយ | ទំព័រទី ១៧១ | បន្ទាប់