[១៣៦] បណ្តា​ធម៌​ទាំងនោះ សេចក្តី​នឹកដល់​ញាតិ តើ​ដូចម្តេច។ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តី​ត្រិះរិះ​ខុស​អាស្រ័យ​នូវ​ផ្ទះ គឺ​កាមគុណ ៥ ប្រារព្ធ​ពួក​ញាតិ នេះ​ហៅថា សេចក្តី​នឹកដល់​ញាតិ។
 [១៣៧] បណ្តា​ធម៌​ទាំងនោះ សេចក្តី​នឹកដល់​ជនបទ តើ​ដូចម្តេច។ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តី​ត្រិះរិះ​ខុស​អាស្រ័យ​នូវ​ផ្ទះ គឺ​កាមគុណ ៥ ប្រារព្ធ​ជនបទ នេះ​ហៅថា សេចក្តី​នឹកដល់​ជនបទ។
 [១៣៨] បណ្តា​ធម៌​ទាំងនោះ សេចក្តី​នឹកដល់​ការ​មិន​ស្លាប់ តើ​ដូចម្តេច។ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តី​ត្រិះរិះ​ខុស​អាស្រ័យ​នូវ​ផ្ទះ គឺ​កាមគុណ ៥ មិន​ប្រកបដោយ​អំពើ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ក្តី ប្រកបដោយ​ទិដ្ឋិ​ក្តី នេះ​ហៅថា សេចក្តី​នឹកដល់​ការ​មិន​ស្លាប់។
 [១៣៩] បណ្តា​ធម៌​ទាំងនោះ សេចក្តី​នឹក​ប្រកបដោយ​សេចក្តី​អាណិតអាសូរ​ដល់​អ្នកដទៃ តើ​ដូចម្តេច។ ភិក្ខុ​ពួក​ខ្លះ ក្នុង​លោក​នេះ នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ មាន​សេចក្តី​ត្រេកអរ​ជាមួយគ្នា មាន​សេចក្តី​សោក​ជាមួយគ្នា កាលបើ​គ្រហស្ថ​ដល់​នូវ​សេចក្តី​សុខ ខ្លួន​ក៏​ដល់​នូវ​សេចក្តី​សុខ
ថយ | ទំព័រទី ១៧២ | បន្ទាប់