សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ក្នុងគំនិតថា ជនដទៃកុំមើលងាយអញនោះ ណា នេះហៅថា សេចក្តីនឹកប្រកបដោយការណ៍ដែលគេមើលងាយមិនបាន។
[១៤២] បណ្តាធម៌ទាំងនោះ សេចក្តីក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត ណា នេះហៅថា សេចក្តីក្រោធ។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តីក្រោធក្នុងកាលជាខាងដើម ការចងសេចក្តីក្រោធទុក ក្នុងកាលជាខាងក្រោយ ការចងសេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចងសេចក្តីក្រោធទុក ការតម្កល់សេចក្តីក្រោធទុកជាលំដាប់ ការតម្កល់សេចក្តីក្រោធទុកជាប្រក្រតី ការតម្កល់សេចក្តីក្រោធទុករឿយៗ ការប្រៀមផ្ទឹម(១) រឿយៗ ការចងទុក(២) រឿយៗ ការធ្វើសេចក្តីក្រោធឲ្យមាំ ណា នេះហៅថា ការចងសេចក្តីក្រោធទុក។
ចប់ ធម៌ពួក១។

(១) ការមិនសំដែងទោសជាមួយនឹងសេចក្តីក្រោធ ដែលកើតឡើងជាដំបូង ហើយលបធ្វើដោយការសម្ងាត់។ (២) ការតសេចក្តីក្រោធខាងក្រោយ ជាមួយនឹងសេចក្តីក្រោធខាងដើម។ អដ្ឋកថា។