[១៤៨] បណ្តា​ធម៌​ទាំងនោះ សស្ស​តទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ថា ខ្លួន​ក្តី លោក​ក្តី ទៀង នេះ​ហៅថា សស្ស​តទិដ្ឋិ។ បណ្តា​ធម៌​ទាំងនោះ ឧច្ឆេទ​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ថា ខ្លួន​ក្តី លោក​ក្តី នឹង​សូន្យ នេះ​ហៅថា ឧច្ឆេទ​ទិដ្ឋិ។
 [១៤៩] បណ្តា​ធម៌​ទាំងនោះ អន្ត​វា​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ថា ខ្លួន​ក្តី លោក​ក្តី មាន​ទីបំផុត នេះ​ហៅថា អន្ត​វា​ទិដ្ឋិ។ បណ្តា​ធម៌​ទាំងនោះ អនន្ត​វា​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ថា ខ្លួន​ក្តី លោក​ក្តី មិន​មាន​ទីបំផុត នេះ​ហៅថា អនន្ត​វា​ទិដ្ឋិ។
 [១៥០] បណ្តា​ធម៌​ទាំងនោះ បុ​ព្វ​ន្តានុ​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា កើតឡើង ប្រារព្ធ​នូវ​ទីបំផុត​ខាងដើម នេះ​ហៅថា បុ​ព្វ​ន្តានុ​ទិដ្ឋិ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់