បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបញ្ញា កាសេព ការសេពមិនដាច់ ការសេពរឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ ការបែររេទៅរកបុគ្គលទាំងឡាយនោះណា នេះហៅថា ភាពនៃអ្នកមានមិត្រអាក្រក់។
[១៥៣] បណ្តាធម៌ទាំងនោះ អាការមិនត្រង់ តើដូចម្តេច។ អាការមិនត្រង់ ភាពនៃអាការមិនត្រង់ ភាពនៃសេចក្តីវៀចវេរ ភាពនៃសេចក្តីកោង ភាពនៃសេចក្តីក្ងិកក្ងក់ណា នេះហៅថា អាការមិនត្រង់។ បណ្តាធម៌ទាំងនោះ សេចក្តីមិនទន់ភ្លន់ តើដូចម្ដេច។ សេចក្តីមិនទន់ភ្លន់ អាការនៃសេចក្តីមិនទន់ភ្លន់ សេចក្តីរឹងរូស សេចក្តីអាក្រក់ ភាពនៃសេចក្តីរឹងរូស ភាពនៃបុគ្គលមានចិត្តគគ្រីសគគ្រូស ភាពនៃបុគ្គលមានចិត្តរឹងកំព្រឹស ភាពនៃបុគ្គលមានចិត្តមិនទោរទន់ណា នេះហៅថា សេចក្តីមិនទន់ភ្លន់។
[១៥៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនអត់សង្កត់ តើដូចម្តេច។ សេចក្តីមិនអត់សង្កត់ ភាពនៃសេចក្តីមិនអត់ធន់ ភាពនៃសេចក្តីមិនអត់ធ្មត់ សេចក្តីកាច ការពោលពាក្យមិនល្អ សេចក្តីមិនត្រេកអរនៃចិត្តណា នេះហៅថា សេចក្តីមិនអត់សង្កត់។