បណ្តា​ធម៌​ទាំងនោះ វិបត្តិ​នៃ​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ថា ទាន​ដែល​បុគ្គល​ឲ្យហើយ មិន​មានផល ការ​បូជា​មិន​មានផល។បេ។ ពួក​សមណព្រាហ្មណ៍ ដែល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ផង នូវ​លោក​ដទៃ​ផង ដោយ​បញ្ញា​របស់​ខ្លួន ហើយ​ប្រកាស មិន​មាន​ទេ នេះ​ហៅថា វិបត្តិ​នៃ​ទិដ្ឋិ សូម្បី​មិច្ឆាទិដ្ឋិ​ទាំងអស់ ក៏​ឈ្មោះថា វិបត្តិ​នៃ​ទិដ្ឋិ​ដែរ។
 [១៥៩] បណ្តា​ធម៌​ទាំងនោះ សញ្ញោជនៈ​ខាងក្នុង តើ​ដូចម្តេច។ សញ្ញោជនៈ ៥ ជា​ចំណែកខាង​ក្រោម ហៅថា សញ្ញោជនៈ​ខាងក្នុង សញ្ញោជនៈ ៥ ជា​ចំណែកខាង​លើ ហៅថា សញ្ញោជនៈ​ខាងក្រៅ។

ចប់ ពួក​ធម៌ ២។


 [១៦០] បណ្តា​ធម៌​ទាំងនោះ អកុសលមូល ៣ តើ​ដូចម្តេច។ លោភៈ ទោសៈ មោហៈ។ បណ្តា​អកុសលមូល ៣ នោះ លោភៈ តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង សេចក្តី​ត្រេកអរ សេចក្តី​ត្រេកត្រអាល សេចក្តី​រីករាយ សេចក្តី​ស្រើបស្រាល តម្រេក​ខ្លាំង​នៃ​ចិត្ត
ថយ | ទំព័រទី ១៨៤ | បន្ទាប់