សេចក្តី​ប្រាថ្នា​រូបភព សេចក្តី​ប្រាថ្នា​អរូបភព សេចក្តី​ប្រាថ្នា​ការ​រំលត់ សេចក្តី​ប្រាថ្នា​រូប សេចក្តី​ប្រាថ្នា​សំឡេង សេចក្តី​ប្រាថ្នា​ក្លិន សេចក្តី​ប្រាថ្នា​រស សេចក្តី​ប្រាថ្នា​ផ្សព្វ សេចក្តី​ប្រាថ្នា​ធម៌ ឱឃៈ (ធម៌​ញ៉ាំង​សត្វ​ឲ្យ​លង់​នៅក្នុង​វដ្តៈ) យោ​គៈ (ធម៌​ញ៉ាំង​សត្វ​ឲ្យ​ជាប់​នៅក្នុង​វដ្តៈ) គន្ថៈ (ធម៌​ដោត​ក្រង​សត្វ​ទុក​ក្នុង​វដ្ដៈ​ដោយអំណាច​ចុតិ និង​បដិសន្ធិ) សេចក្តី​ប្រកាន់​មាំ ធម្មជាតិ​ជា​គ្រឿង​រាំង ធម្មជាតិ​ជា​គ្រឿង​ឃាត់ ធម្មជាតិ​ជា​គ្រឿង​បិទ ធម្មជាតិ​ជា​គ្រឿង​ចង សភាព​ជា​គ្រឿង​ចូល​ទៅ​ធ្វើឲ្យ​សៅហ្មង កិលេស​ជា​គ្រឿង​ដេក​នៅ​រឿយៗ កិលេសជាត​ជា​គ្រឿង​គ្រប​សង្កត់​នូវ​ចិត្ត តណ្ហា​ដូចជា​វល្លិ សេចក្តី​ស្វិតស្វាញ ឫសគល់​នៃ​សេចក្តី​ទុក្ខ ធម្មជាត​ជាហេតុ​នៃ​ទុក្ខ សភាព​មានទុក្ខ​ជា​ដែន​កើតមុន អន្ទាក់​គឺ​មារ សន្ទូច​គឺ​មារ វិស័យ​គឺ​មារ ស្ទឹង​គឺ​តណ្ហា សំណាញ់​គឺ​តណ្ហា ខ្នោះ​គឺ​តណ្ហា សមុទ្រ​គឺ​តណ្ហា សេចក្តី​សំឡឹង​រំពៃ សេចក្តី​ចង់បាន ឫសគល់​នៃ​អកុសល​ណា នេះ​ហៅថា សេចក្តី​លោភ។ បណ្តា​អកុសលមូល​ទាំងនោះ ទោសៈ តើ​ដូចម្តេច។ សេចក្តី​គុំគួន​តែង​កើតឡើង​ថា បុគ្គល​ឯណោះ បាន​ប្រព្រឹត្ត​ហើយ នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ
ថយ | ទំព័រទី ១៨៦ | បន្ទាប់