សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើមិនជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់អាត្មាអញ មួយវិញទៀត សេចក្តីគុំគួនតែងកើតឡើង ក្នុងទីមិនមែនជាហេតុ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទនៃចិត្ត សេចក្តីប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការពិរោធ ការពិរោធផ្សេងៗ សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា ទោសៈ។