បណ្តាអកុសលមូលទាំង ៣ នោះ មោហៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិនដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងបដិបទាជាដំណើរដល់នូវការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះអាស្រ័យធម៌ នេះជាបច្ច័យ សេចក្តីមិនដឹង សេចក្តីមិនយល់។បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល មានសភាពយ៉ាងនេះណា នេះហៅថា មោហៈ។ នេះ អកុសលមូល ៣។
[១៦១] បណ្តាធម៌ទាំងនោះ អកុសលវិតក្កៈ ៣ តើដូចម្តេច។ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយកាម។បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។