ពួកសិក្ខាបទ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកទេ។ ពួកសិក្ខាបទ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន ប្រកបដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខា ជាកាមាវចរៈ មិនមែនរូបាវចរៈ មិនមែនជាអរូបាវចរៈ ជាបរិយាបន្នៈ ជាអនិយ្យានិកៈ ជាអនិយតៈ ជាសឧត្តរៈ ជាអរណៈ។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ សិក្ខាបទវិភង្គ។