[១៦៣] បណ្តា​ធម៌​ទាំងនោះ អកុសលធាតុ ៣ តើ​ដូចម្តេច។ កាមធាតុ ១ ព្យាបាទ​ធាតុ ១ វិហឹសា​ធាតុ ១។ បណ្តា​អកុសលធាតុ​ទាំង ៣ នោះ កាមធាតុ តើ​ដូចម្តេច។ ការ​ជញ្ជឹង​ក្នុង​កាម ឈ្មោះថា កាមធាតុ។ ការ​ជញ្ជឹង​ក្នុង​ព្យាបាទ ឈ្មោះថា ព្យាបាទ​ធាតុ។ ការ​ជញ្ជឹង​ក្នុង​សេចក្តី​បៀតបៀន ឈ្មោះថា វិហឹសា​ធាតុ។ បណ្តា​វិតក្កៈ​ទាំង ៣ នោះ កាម​វិតក្កៈ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ សេចក្តី​ជញ្ជឹង​ប្រកបដោយ​កាម។បេ។ សេចក្តី​ត្រិះរិះ​ខុស នេះ​ហៅថា កាម​វិតក្កៈ។ បណ្តា​វិតក្កៈ​ទាំង ៣ នោះ ព្យាបាទ​វិតក្កៈ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ សេចក្តី​ជញ្ជឹង​ប្រកបដោយ​ព្យាបាទ។បេ។ សេចក្តី​ត្រិះរិះ​ខុស នេះ​ហៅថា ព្យាបាទ​វិតក្កៈ។ បណ្តា​វិតក្កៈ​ទាំង ៣ នោះ វិហឹសា​វិតក្កៈ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ សេចក្តី​ជញ្ជឹង​ប្រកបដោយ​ការបៀតបៀន។បេ។ សេចក្តី​ត្រិះរិះ​ខុស នេះ​ហៅថា វិហឹសា​វិតក្កៈ។ នេះ អកុសលធាតុ ៣។
 [១៦៤] បណ្តា​ធម៌​ទាំងនោះ ទុច្ចរិត ៣ តើ​ដូចម្តេច។ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោ​ទុច្ចរិត ១។ បណ្តា​ទុច្ចរិត​ទាំង ៣ នោះ
ថយ | ទំព័រទី ១៩០ | បន្ទាប់