កាយទុច្ចរិត តើ​ដូចម្តេច។ ការ​សម្លាប់សត្វ ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ នេះ​ហៅថា កាយទុច្ចរិត។ បណ្តា​ទុច្ចរិត​ទាំង ៣ នោះ វចីទុច្ចរិត តើ​ដូចម្តេច។ ការ​ពោល​ពាក្យ​កុហក វាចា​ញុះញង់ វាចា​អាក្រក់ ការ​ពោល​ពាក្យ​រោយរាយ នេះ​ហៅថា វចីទុច្ចរិត។ បណ្តា​ទុច្ចរិត​ទាំង ៣ នោះ មនោ​ទុច្ចរិត តើ​ដូចម្តេច។ ការ​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យរបស់​អ្នកដទៃ ការ​គុំគួន​គេ សេចក្តី​យល់​ខុស នេះ​ហៅថា មនោ​ទុច្ចរិត។ បណ្តា​ទុច្ចរិត​ទាំង ៣ នោះ កាយទុច្ចរិត តើ​ដូចម្តេច។ កាយ​កម្ម​ជាអកុសល ឈ្មោះថា កាយទុច្ចរិត។ វចីកម្ម​ជាអកុសល ឈ្មោះថា វចីទុច្ចរិត។ មនោ​កម្ម​ជាអកុសល ឈ្មោះថា មនោ​ទុច្ចរិត។ បណ្តា​ទុច្ចរិត​ទាំង ៣ នោះ កាយ​កម្ម​ជាអកុសល តើ​ដូចម្តេច។ អាការ​ក្លែង​ដោយ​កាយ ជាអកុសល ឈ្មោះថា កាយ​កម្ម​ជាអកុសល។ អាការ​ក្លែង​ដោយ​វាចា ជាអកុសល ឈ្មោះថា វចីកម្ម​ជាអកុសល។ អាការ​ក្លែង​ដោយចិត្ត ជាអកុសល ឈ្មោះថា មនោ​កម្ម​ជាអកុសល។ នេះ ទុច្ចរិត ៣។
ថយ | ទំព័រទី ១៩១ | បន្ទាប់