[១៦៥] បណ្តាធម៌ទាំងនោះ អាសវៈ ៣ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ បណ្តាអាសវៈទាំង ៣ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ។បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា កាមាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ។បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ភវាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ អវិជ្ជាសវៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ។បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៣។
[១៦៦] បណ្តាធម៌ទាំងនោះ សញ្ញោជនៈ ៣ តើដូចម្តេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូបថា ជាខ្លួន