តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ និងអរូបធាតុ នេះហៅថា ភវតណ្ហា។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ នេះ តណ្ហា ៣។
[១៦៨] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ កាមតណ្ហា ១ រូបតណ្ហា ១ អរូបតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ នេះ តណ្ហា ៣។
[១៦៩] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។