បណ្តា​ការស្វែងរក​ទាំង ៣ នោះ ការស្វែងរក​ព្រហ្មចរិយៈ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់ ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ដូច្នេះ​ថា លោក​ទៀង​ខ្លះ ថា លោក​មិន​ទៀង​ខ្លះ។បេ។ ថា​សត្វ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​កើត​ទៀត ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ នេះ​ហៅថា ការស្វែងរក​ព្រហ្មចរិយៈ។ បណ្តា​ការស្វែងរក​ទាំង ៣ នោះ ការស្វែងរក​កាម តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ​ក្នុង​កាម កាយ​កម្ម វចីកម្ម មនោ​កម្ម ជាអកុសល​ដែល​តាំងនៅ​ក្នុង​ទី​ជាមួយគ្នា​នឹង​សេចក្តី​ត្រេកអរ​ក្នុង​កាម​នោះ នេះ​ហៅថា ការស្វែងរក​កាម។ បណ្តា​ការស្វែងរក​ទាំង ៣ នោះ ការស្វែងរក​ភព តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ​ក្នុង​ភព កាយ​កម្ម វចីកម្ម មនោ​កម្ម​ជាអកុសល ដែល​តាំងនៅ​ក្នុង​ទី​ជាមួយគ្នា​នឹង​សេចក្តី​ត្រេកអរ​ក្នុង​ភព​នោះ នេះ​ហៅថា ការស្វែងរក​ភព។ បណ្តា​ការស្វែងរក​ទាំង ៣ នោះ ការស្វែងរក​ព្រហ្មចរិយៈ តើ​ដូចម្តេច។ អន្ត​គ្គា​ហិ​កទិដ្ឋិ (ទិដ្ឋិ​ដែល​កាន់​យក​នូវ​ទីបំផុត) កាយ​កម្ម វចីកម្ម មនោ​កម្ម​ជាអកុសល ដែល​តាំងនៅ​ក្នុង​ទី​ជាមួយគ្នា​នឹង​អន្ត​គ្គា​ហិ​កទិដ្ឋិ​នោះ នេះ​ហៅថា ការស្វែងរក​ព្រហ្មចរិយៈ។ នេះ ការស្វែងរក ៣។
ថយ | ទំព័រទី ១៩៧ | បន្ទាប់