[១៧៣] បណ្តា​ធម៌​ទាំងនោះ ងងឹត ៣ តើ​ដូចម្តេច។ បុគ្គល​ងឿងឆ្ងល់ សង្ស័យ មិន​ចុះចិត្តស៊ប់ មិន​ជ្រះថ្លា ព្រោះ​ប្រារព្ធ​នូវ​កាល​ជា​អតីត ១ បុគ្គល​ងឿងឆ្ងល់ សង្ស័យ មិន​ចុះចិត្តស៊ប់ មិន​ជ្រះថ្លា ព្រោះ​ប្រារព្ធ​នូវ​កាល​ជា​អនាគត ១ បុគ្គល​ងឿងឆ្ងល់ សង្ស័យ មិន​ចុះចិត្តស៊ប់ មិន​ជ្រះថ្លា ព្រោះ​ប្រារព្ធ​នូវ​កាល​ជា​បច្ចុប្បន្ន ១ នេះ ងងឹត ៣។
 [១៧៤] បណ្តា​ធម៌​ទាំងនោះ លទ្ធិ​ដូចជា​កំពង់ ៣ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​សមណៈ​ក្តី ជា​ព្រាហ្មណ៍​ក្តី រមែង​ពោល​យ៉ាងនេះ យល់ឃើញ​យ៉ាងនេះ​ថា បុរស​បុគ្គល​នេះ​រមែង​ទទួល​នូវ​អារម្មណ៍​ណាមួយ ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនមែន​ទុក្ខ មិនមែន​សុខ​ក្តី អារម្មណ៍​ទាំងអស់​នោះ មានអំពើ​ដែល​ខ្លួន​ធ្វើ​ទុក​ក្នុង​កាលមុន​ជាហេតុ មួយទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​សមណៈ​ក្តី ជា​ព្រាហ្មណ៍​ក្តី រមែង​ពោល​យ៉ាងនេះ ឃើញ​យ៉ាងនេះ​ថា បុរស​បុគ្គល​នេះ រមែង​ទទួល​នូវ​អារម្មណ៍​ណាមួយ ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនមែន​ទុក្ខ មិនមែន​សុខ​ក្តី អារម្មណ៍​ទាំងអស់​នោះ មានការ​តាក់តែង​របស់​ព្រះឥសូរ​ជាហេតុ មួយវិញទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ
ថយ | ទំព័រទី ១៩៩ | បន្ទាប់